Hebrews 3

1ដូច្នេះឱ​បងប្អូន​ដ៏​បរិសុទ្ធ​ដែល​មានចំណែក​ក្នុង​ការ​ត្រាស់​ហៅ​ពី​ស្ថានសួគ៌​របស់​ព្រះជាម្ចាស់​អើយ! ​ចូរ​ពិចារណា​អំពី​ព្រះ​យេស៊ូជាសាវកនិង​ជា​សម្ដេច​សង្ឃ​ដែល​យើង​បាន​ប្រកាស​ថា​យើង​ជឿ​នោះ​ចុះ 2ព្រះអង្គស្មោះត្រង់​ចំពោះ​ព្រះជាម្ចាស់​ដែល​បាន​តែង​តាំងព្រះអង្គ​គឺ​ដូចជាលោកម៉ូសេ​ស្មោះត្រង់​នៅក្នុងដំណាក់​របស់​ព្រះជាម្ចាស់ទាំងមូលដែរ 3អ្នកសង់ផ្ទះមានកិត្តិយសប្រសើរជាងផ្ទះ​ជា​យ៉ាង​ណា​ព្រះយេស៊ូ​ក៏​ត្រូវ​រាប់​ជា​ស័ក្ដិសម​នឹង​ទទួល​សិរីរុងរឿង​ប្រសើរ​ជាងលោកម៉ូសេ​ជា​យ៉ាង​នោះ​ដែរ 4ដ្បិតផ្ទះទាំងឡាយ​សុទ្ធតែ​មានអ្នកសង់ឡើងប៉ុន្ដែព្រះជាម្ចាស់​ទេ​តើ​ដែល​បាន​បង្កើត​របស់​សព្វសារពើ 5ដោយឡែកលោកម៉ូសេ​បាន​ស្មោះត្រង់​ក្នុងនាម​ជាអ្នកបម្រើនៅក្នុងដំណាក់​របស់​ព្រះជាម្ចាស់ទាំងមូលដើម្បី​ជា​បន្ទាល់​អំពី​សេចក្ដី​ដែល​នឹង​ត្រូវ​ប្រកាស 6ប៉ុន្ដែព្រះ​គ្រិស្ដវិញ​ស្មោះត្រង់​ក្នុង​នាមជា​ព្រះ​រាជ​បុត្រា​ដែល​គ្រប់គ្រង​លើដំណាក់​របស់​ព្រះជាម្ចាស់​ហើយ​យើងជាដំណាក់​របស់​ព្រះអង្គ​ប្រសិន​បើ​យើង​រក្សា​ការ​ជឿជាក់និងមោទនភាព​របស់​យើង​ចំពោះ​សេចក្ដី​សង្ឃឹម​យ៉ាង​ខ្ជាប់ខ្ជួន​នោះ។ 7ដូច្នេះដូច​ដែល​ព្រះ​វិញ្ញាណបរិសុទ្ធមានបន្ទូលថា៖ ​«នៅ​ថ្ងៃនេះបើ​អ្នករាល់គ្នា​សំឡេង​របស់​ព្រះអង្គ 8ចូរកុំ​មាន​ចិត្ដរឹងរូសដូចជានៅថ្ងៃ​ដែល​គេ​ល្បងល​ព្រះជាម្ចាស់​ហើយ​បណ្ដាល​ឲុ្យ​ព្រះអង្គ​ក្រោធនៅទីរហោឋាន​នោះ​ឡើយ 9ជាកន្លែង​ដែលដូនតា​របស់​អ្នករាល់គ្នា​បាន​ល្បងលយើងទាំងសាកមើល​យើង​ហើយ​ក៏​ឃើញកិច្ចការ​ដែល​យើង​បាន​ធ្វើ 10អស់រយៈ​ពេល​សែសិបឆ្នាំ។ ​ហេតុ​នេះ​ហើយ​បាន​ជា​យើង​ក្រោធ​ចំពោះ​មនុស្ស​ជំនាន់នេះហើយ​បាន​និយាយថាចិត្ត​របស់​ពួកគេ​វង្វេងជានិច្ចពួកគេមិនស្គាល់ផ្លូវ​របស់​យើងឡើយ 11បានជា​យើង​ស្បថដោយកំហឹង​របស់​យើងថា​ពួកគេ​នឹង​មិន​បាន​ចូលក្នុង​ការ​សម្រាក​របស់​យើងឡើយ»។ 12បងប្អូនអើយ! ​ចូរ​ប្រយ័ត្នកុំ​ឲ្យ​មានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា​មាន​ចិត្ដអាក្រក់​និង​ចិត្ត​មិន​ជឿ​ដែល​នាំ​ឲ្យ​បែកចេញពីព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​នោះ​ឡើយ 13ផ្ទុយទៅវិញចូរ​ដាស់​តឿនគ្នា​ទៅវិញ​ទៅមករៀងរាល់ថ្ងៃ​ក្នុង​កាលដែលហៅថា​ថ្ងៃ​នេះ​នៅ​ឡើយដើម្បីកុំ​ឲ្យ​អ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា​មាន​ចិត្ដ​រឹងរូស​ដោយ​ព្រោះ​ការ​បោកបញ្ឆោត​របស់​បាបឡើយ 14ដ្បិតបើ​យើង​រក្សា​ការ​ជឿជាក់​ដែល​យើង​មាន​ពី​ដំបូង​យ៉ាង​ខ្ជាប់ខ្ជួនរហូតដល់ទីបញ្ចប់​នោះ​យើង​នឹង​ត្រលប់ជា​អ្នក​មាន​ចំណែក​រួម​ជាមួយ​ព្រះ​គ្រិស្ដ 15ដូចដែល​មាន​ចែងថា៖ ​«នៅ​ថ្ងៃនេះបើ​អ្នករាល់គ្នា​សំឡេង​របស់​ព្រះអង្គ​ចូរ​កុំ​មាន​ចិត្តរឹងរូសដូចជា​នៅ​គ្រា​ដែល​បណ្ដាល​ឲ្យ​ព្រះអង្គ​ក្រោធ​នោះ​ឡើយ»។ 16តើពួក​អ្នក​ដែល​បាន​​ហើយ​ធ្វើ​ឲ្យ​ព្រះអង្គ​ក្រោធ​នោះ​ជា​អ្នកណា? ​តើ​មិន​មែន​ជា​អស់អ្នក​ដែល​លោក​ម៉ូសេ​បាន​នាំចេញពី​ស្រុក​អេស៊ីព្ទទេ​ឬ? 17តើព្រះអង្គ​ក្រោធ​ចំពោះ​អ្នកណា​អស់​រយៈពេល​សែសិបឆ្នាំ? ​តើ​មិន​មែន​ចំពោះ​អស់​អ្នក​ដែល​បាន​ប្រព្រឹត្ត​បាប​ហើយ​សាក​សព​របស់​គេ​ត្រូវ​ចោលនៅទីរហោឋាន​ទេ​? 18តើព្រះអង្គ​បាន​ស្បថ​នឹង​អ្នកណាថា​ពួកគេ​នឹង​មិន​បាន​ចូលទៅក្នុង​ការ​សម្រាក​របស់​ព្រះអង្គ? ​តើ​មិន​មែន​នឹង​អស់​អ្នក​ដែលមិន​បាន​ស្ដាប់បង្គាប់ទេ? 19ដូច្នេះយើង​ឃើញថាដោយសារភាពគ្មានជំនឿ​ពួកគេ​មិន​អាច​ចូល​ក្នុង​ការ​សម្រាក​បាន​ទេ។
Copyright information for KhmKCB